(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «កាតព្វកិច្ច កត់ត្រា និងថែរក្សាកំណត់ត្រាគ្រប់គ្រងសន្និធិរបស់សហគ្រាសផលិតស្បែកជើង និងនីតិវិធីនៃការស្នើសុំបោះគ្រឿងម៉ាស៉ីនចាស់ៗ និងការស្នើសុំបោះចោលសំណល់ពីការផលិត» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនពីអគ្គនាយកដ្ឋានពន្ឋដារ និងអគ្គនាយកគយ និងរដ្ឋាករកម្ពុជា។

សិក្ខាសាលានេះ បានធ្វើឡើងនៅសាលប្រជុំ SCIA និងតាមប្រព័ន្ឋវីដេអូសរុប ១០០ក្រុមហ៊ុន ដើម្បីផ្តល់ចំណេះដឹងជូនដល់សមាជិក សមាជិកា នៃសមាគមស្បែកជើងកម្ពុជា។

សមាគមស្បែកជើងកម្ពុជា ក៏គ្រោងនឹងសិក្ខាសាលាបន្ទាប់ទៀត ក្រោមប្រធានបទ «ប្រព័ន្ឋគ្រប់គ្រងទិន្នន័យពលករបរទេស និងការពន្យាទិដ្ឋាការស្នាក់នៅ» នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៣៖៣០នាទី ជាភាសាខ្មែរ/ចិន នៅសាលប្រជុំ SCIA (https://maps.app.goo.gl/8epDarkAWJR8U6Se6?g_st=il)។ វាគ្មិន គឺតំណាងមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សូមចុះឈ្មោះ នៅអគ្គលេខាធិការដ្ឋានសមាគមស្បែកជើងកម្ពុជា តាមរយៈលេខទូរសព្ទ +85598 329 222 ឬតាមអាសយដ្ឋានអ៉ីមែល [email protected] ។

សមាគម បានអរគុណដល់ Singapore (Cambodia) International Academy (SCIA)ដែលតែងតែផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធីនេះ៕