(ភ្នំពេញ)៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ ដោយមានរបៀបវារៈធំចំនួន៦។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏នឹងទៅចូលរួមកិច្ចប្រជុំនោះដែរ។

កិច្ចប្រជុំសភាពេញអង្គ នោថ្ងៃស្អែកនេះ គេមិនរំពឹងថា សមាជិកសភាមកពីគណបក្សសង្រ្គោះជាតិ នឹងចូលរួមឡើយ បន្ទាប់ពីក្រុមតំណាងរាស្រ្តគណបក្សនេះ បានប្រកាសធ្វើពហិការចាប់តាំងពីមានការស្វែងរកចាប់ខ្លួន លោក កឹម សុខា ដែលប្រឆាំងនឹងដីការកោះហៅរបស់តុលាការ២លើក តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦មកម្ល៉េះ។

ខាងក្រោមនេះជារបៀបវារៈដែលត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំសភាថ្ងៃស្អែក៖