(ភ្នំពេញ)៖ ទីបំផុតគូប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Hun Sen Cun ឆ្នាំ២០១៦ របស់ក្រុមព្រះខ័នរាជស្វាយរៀង បានរកឃើញគឺក្រុម ក្រសួងការពារជាតិ ដែលទើបយកឈ្នះក្រុមស៊ីម៉ាក់ ដោយលទ្ធផល ៣-០ ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើទីលាន ពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់ការប្រកួតមុននេះបន្តិច ។

គ្រាប់បាល់ជ័យជម្នះ ដែលជួយឲ្យក្រុមក្រសួងការពារជាតិ ឡើងវគ្គផ្ដាច់ព្រ័ត្រ នារដូវកាលថ្មីនេះ គឺធ្វើសម្រេចដោយកីឡាករ ឈិន ឈឿន រកបាន ២គ្រាប់ម្នាក់ឯង នៅនាទីទី៤៦ និងនាទី៧៩, កីឡាករ កែ វណ្ណៈ នៅនាទីទី៦៨ ។

ចំណែកក្រុមស៊ីម៉ាក់ ទោះបីព្យាយាមវាយបរកគ្រាប់បាល់យ៉ាងណា ក៏មិនអាចបំបែកពងមាន់ក្រុម ព្រះខ័នរាជស្វាយរៀងបានឡើយ ។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ រួចក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតដណ្តើមតំណែង ជើងឯកពានរង្វាន់ Hun Sen Cup រដូវកាលថ្មីនេះជាមួយក្រុមក្រសួងការពារជាតិ នៅថ្ងៃទី២ ខែកក្កដា ចុងសប្តាហ៍នេះ។ ដោយឡែកក្រុមចាញ់ ភ្នំពេញក្រោន និង ក្រុមសីុម៉ាក់ ក៏ត្រូវជួបគ្នាប្រជែងយកចំណាត់ថ្នាក់លេខ៣ ផងដែរ ៕