(​ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន៩​លើក​ (​យប់​២​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​​ រង​របួសធ្ងន់​១១​នាក់​ និង​របួសស្រាល​ម្នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៣​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង​,​ រថយន្ត​ធុន​ធំ​២​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​២​លើក​, ​ស្រវឹង​១​លើក,​ មិន​ប្រកាន់​ស្តាំ១​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៣​នាក់​ (​យប់​៣​នាក់​ )​។​

​នៅ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែ​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​២,៧២៤​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,២១៧​គ្រឿង​ និង​ពិន័យ​សរុប​ ១,៥០៧​ គ្រឿង​៕​