(ភ្នំពេញ)៖​ នៅម៉ោងប្រមាណជាង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមិថុនានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូកម្ពុជា ត្រឡប់មកពីធ្វើទស្សនកិច្ច នៅប្រទេសស្វីស មកដល់កម្ពុជាវិញហើយ។ សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦៕