(តាកែវ)៖ ក្រុមការងារអនុសាខាសិស្ស និស្សិតបញ្ញវន្តក្មេងវត្តស្រុកបាទីសាខាខេត្តតាកែវ ដឹកនាំដោយ​ ព្រះភិក្ខ ឌុច ទែល ព្រះចៅអធិការស្តីទីវត្តអូរព័ទ្ធ តំណាងព្រះរតនៈវិសុទ្ធ ភួង ម៉ិញ ព្រះអនុគណស្រុកបាទីនិងជាប្រធានកិត្តិយស ​ និងលោក​ ហ៊ូ​ វណ្ណ:​ អភិបាលរងស្រុកបាទី និងជាប្រធានអនុសាខាសមាគម​សសសសិស្សនិស្សិតបញ្ញវន្ដក្មេងវត្ត​​ស្រុកបាទី​ តំណាងលោក លី សាវេត អភិបាលរងខេត្តតាកែវ និងជាប្រធាសាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្តខេត្តតាកែវ បាននិមន្ត-អញ្ជើញ ចុះចែកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានិត និងលោកស្រី ជូនគ្រួសារក្រីក្រ ដែលមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរដើរមិនរួចឈ្មោះ ឡឹក សុផល ភេទស្រី អាយុ៦០ឆ្នាំ ស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ពិធីចែកអំណោយខាងលើធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដោយមានការនិមន្តចូលរួមថវិកាបន្ថែមរួមមាន ព្រះភិក្ខុ អាត់ សុខ ព្រះភិក្ខុ ផុន ពន្លក លោក ចាន់ សុភា សមាជិកក្រុមប្រឹក្សាស្រុក លោកគ្រូពេទ្យ ណុប នឿន លោក ឈួរ ងួន និងភរិយា ម្ចាស់អគ្គិសនីចំបក់បាទី លោកស្រី អ៉ី សុភាព សមាជិក លោកស្រី សាក់ ណារី សមាជិក លោកស្រី នី ស្រីនុច សមាជិក លោក ពេជ សារ៉ា មេឃុំត្រពាំងសាប សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងសមាជិកភូមិផងដែរ។

លោក ហ៊ូ វណ្ណៈ អភិបាលរងស្រុកបាទី បានឲ្យដឹងថា ឈ្មោះ ឡឹក សុផល ភេទស្រី អាយុ៦០ឆ្នាំ មានសមាជិក៥នាក់ ទីលំស្ថិតនៅភូមិស្មៅខ្ញៅ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ គាត់មានជម្ងឺរាំរ៉ៃដើរមិនរួចព្រមទាំង មានជីវភាពខ្វះខាត។ អំណោយផ្តល់ជូនរួមមាន រទះរុញ អង្ករ ទឹកស៊ីអ៉ី ទឹកត្រី ទឹកបរិសុទ្ធ ថវិកាប្រគល់ជូន៦០ម៉ឺនរៀល។

ជាមួយគ្នានេះ លោក ហ៊ូ វណ្ណៈ បានផ្តាំផ្ញើការសួរសុខទុក្ខរបស់លោក ហ៊ុន ម៉ានិត និងលោក លី សាវេត ហើយថា គណបក្សប្រជាជនកម្ពុជាតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ជាពិសេសដែលមានជីវភាពខ្វះខាត និងលំបាកវេទនា ព្រមទាំងនៅកៀកជិតជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា រួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏សូមជូនពរដល់អ៊ំស្រី ឆាប់ជាសះស្បើយពីជម្ងឺ និងមានភាពល្អឡើងវិញ៕