(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងអនុរដ្ឋលេខាធិការក្រសួងព័ត៌មានចំនួន២រូប។

យោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន រួមមាន៖

ទី១៖ លោក ជា លីសែ
ទី២៖ លោក ពៅ ផនសំណាង។

ព្រះរាជក្រឹត្យតែងតាំងមន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាននេះ បានធ្វើឡើងតមបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ខាងក្រោមនេះជាព្រះក្រឹត្យព្រះមហាក្សត្រ៖