(កំពង់ធំ)៖ សមាជិកថ្មីចំនួន៣៦២នាក់បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីរួមកម្លាំងជាមួយគណបក្សប្រជាជនក្នុងការការពារសន្តិភាព ស្ថិរភាព បន្តការអភិវឌ្ឍ និងប្ដេជ្ញាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ខាងមុខនេះ។

សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាទាំង៣៦២នាក់ខាងលើនេះ ត្រូវបានប្រកាសស្វាគមន៍ដោយលោក នី ផល្លី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្នោតជុំ និងជាតំណាងលោក ថោង ខុន អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបារាយណ៍និងស្រុកតាំងគោក។ ពិធីប្រកាសទទួលសមាជិកថ្មីនេះដែរគឺធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា សមាជិកថ្មីដែលត្រូវបានបញ្ចូលបន្ថែម៣៦២នាក់នោះ ក្នុងនោះមកពីភូមិថ្មីចំនួន១០នាក់ ភូមិបន្ទាយចាស់ចំនួន៩៨នាក់ ភូមិត្នោតជុំទី១ចំនួន៤១នាក់ ភូមិត្នោតជុំទី២ចំនួន៤២នាក់ ភូមិត្នោតជុំទី៣ចំនួន៣៦នាក់ ភូមិត្នោតជុំទី៤ចំនួន២៤នាក់ ភូមិព្រែកក្រោលចំនួន២៦នាក់ ភូមិព្នៅចំនួន២៧នាក់ និងភូមិកងមាសចំនួន៥៧នាក់។

តំណាងសមាជិកថ្មីបានជម្រាបជូនអង្គពិធីថា «ដោយមើលឃើញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងភាពជឿជាក់លើដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការបង្កើត ថែរក្សាសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ ទើបយើងខ្ញុំសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយស្ម័គ្រចិត្តឥតងាករ៉េ និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនគ្រប់ៗអាណត្តិ»

លោក លោក នី ផល្លី ក៏បានកោតសរសើរចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់សមាជិកថ្មីខាងលើ ព្រមទាំងមានការផ្ដាំផ្ញើឱ្យសមាជិកបក្សប្រជាជនកម្ពុជាទាំងចាស់ថ្មី ត្រូវខិតខំបម្រើការងារដើម្បីបុព្វហេតុប្រទេសជាតិ ប្រជាជន គណបក្ស និងគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។

លោកក៏បានប្រកាសស្វាគមន៍ចំពោះសមាជិកថ្មីៗទៀត ដែលមានបំណងចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមកម្លាំងគ្នាក្នុងកិច្ចអភិវឌ្ឍឃុំត្នោតជុំឱ្យកាន់តែមានភាពរីកចម្រើនទៅមុខទៀត និងពោលថា «យើងរួមរស់ក្នុងគ្រួសារគណបក្សប្រជាជនតែមួយ គឺមានវាសនាតែមួយ»