(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងកោះអញ្ជើញ ម្ចាស់បុរី និងក្រុមហ៊ុន សរុបចំនួន៣ ឲ្យមកបង់ប្រាក់ពិន័យ ករណីធ្វើអាជីវកម្មអភិវឌ្ឍ លំនៅឋានដោយគ្មានអាជ្ញាបណ្ណ។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមីនានេះ។

បុរី និងក្រុមហ៊ុន ទាំង៣នោះរួមមាន៖ ១.ក្រុមហ៊ុន សុវណ្ណារី អេសវី វីឡា ឯ.ក​​ គម្រោង បុរី សុវណ្ណារី វីឡា, ២.ក្រុមហ៊ុន បុរី វីឡាលាភសំណាង ឯ.ក គម្រោង បុរី លាភសំណាង ​និង៣.ក្រុមហ៊ុន អិលអិន រៀលធី ឯ.ក ជាក្រុមហ៊ុនផ្តល់សេវាកម្មអចលនវត្ថុ។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ សង្កត់ធ្ងន់ថា «ម្ចាស់បុរី និងក្រុមហ៊ុនខាងលើ ត្រូវមកបង់ប្រាក់ពិន័យ និងត្រូវរស់រាន់មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ មិនលើសពីរ ១៥ថ្ងៃ យ៉ាងយូរ គិតចាប់កាលបរិច្ឆេទនៃសេចក្ដីជូនដំណឹងនេះ»