(សាន់ទីអាហ្គូ)៖ ប្រទេសមហាអំណាចយោធាលំដាប់ទី១ក្នុងពិភពលោក សហរដ្ឋអាមេរិក ថ្មីៗនេះ បាន​ប្រកាសឲ្យដឹងថា បានលក់ម៉ីស៊ីលជាច្រើនគ្រាប់ ដែលមានតម្លៃរហូតដល់ទៅ ១៤០ លានដុល្លារអាមេរិក ទៅឲ្យប្រទេសឈីលី តាមការ​ស្នើសុំ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៧ ខែកក្ដដា។

វិទ្យុក្នុងស្រុកបានផ្សាយថា កិច្ចព្រមព្រៀងទិញ-លក់ រវាងប្រទេសឈីលី និង​សហរដ្ឋអាមេរិក បានធ្វើឡើងនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៦ ហើយក្នុងកិច្ចសន្យានោះ មានការលក់ម៉ីស៊ីល RIM-162 Evolved SeaSparrow (ESSM) ចំនួន ៣៣គ្រាប់ និង​ប្រភេទ ESSM Telemetry Missiles ចំនួន ៦គ្រាប់ ព្រមទាំងជើងទម្រមីស៊ីលប្រភេទ MK41 ចំនួន ៣ រួមទាំងឧបករណ៍យោធាមួយចំនួនទៀត។

សូមបញ្ជាក់ថា ម៉ីស៊ីលទាំង ៤២ គ្រាប់របស់អាមេរិក បានលក់ឲ្យទៅ ឈីលី នឹងត្រូវដឹងជញ្ជូនតាមនាវាជើងទឹករបស់ឈីលី មានចំនួន ២៣គ្រឿង៕