(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំស្តីពីការកែលម្អ សួនច្បារមួយចំនួន ក្នុងរាជធានីភ្នំពេញ ដូចជាសួនច្បារចេនឡា សួនច្បារក្រមង៉ុយ សួនច្បារពោធិ៍ចិនតុង សួនច្បារមុខវត្តបទុមវតី និងសួនច្បារវត្តភ្នំ។

លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា ការកែលម្អនេះ គឺដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញផង និងសម្រាប់ជាកន្លែងកម្សាន្តលំហែ របស់បងប្អូនប្រជាពលរដ្ឋផង៕