(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ សហភាពសហព័ន្ធយុវជនខណ្ឌឫស្សីកែវ ដឹកនាំលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងជាប្រធាន ស ស យ ក ខណ្ឌ បានទទួលស្លាកសញ្ញាប្រាប់ពីតំបន់ក្មេងឆ្លងកាត់ ពីលោក នុត សវនា អគ្គនាយករងនៃ អគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធាន​ ស ស យ ក ក្រសួងមហាផ្ទៃ ដើម្បីយកទៅដាក់បង្ហាញ ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើង។

ស្លាកសញ្ញាបង្ហាញតំបន់ក្មេងឆ្លងកាត់នេះ ទទួលបានការឧបត្ថម្ភដោយក្រុមហ៊ុនប្រេងឥន្ធនៈ PTT ហើយពិធីនេះ ក៏មានការចូលរួមពីលោក-លោកស្រីសសយក ក្រសួងមហាផ្ទៃ, យុវជនសសយកខណ្ឌ-សង្កាត់, យុវជនកាកបាទក្រហមកម្ពុជាខណ្ឌ, យុវជនកាយរិទ្ធ សរុបប្រមាណ៦០នាក់។

មន្រ្តីសាលាខណ្ឌបានឲ្យដឹងថា «ការផ្តល់ជូននូវស្លាកសញ្ញានេះ ក្នុងគោលបំណងបញ្ជៀស នូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ​ ដែលកើតឡើងដោយយថាហេតុ ហើយប្រាប់ពីតំបន់ដែលមានក្មេងឆ្លងកាត់»