(កំពង់ចាម)៖​ លោកបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងការប្រមាញ់អ្នកមានទេពកោសល្យ ដែលមានប្រជាពលរដ្ឋចូលរួមជាង ១ពាន់នាក់ ក្នុងឃុំសំពងជ័យ​ ស្រុកជើងព្រៃ។

កម្មវិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវឧត្តមភាព និងវីរៈភាពសម្ដេចតេជោ ដែលបានដឹកនាំរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ការថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាជាតិ ជាង ៤ទសវត្សមកដល់ពេលបច្ចុប្បន្ននេះ។

ចំពោះកម្មវិធីប្រមាញ់អ្នកមានទេពកោសល្យ គឺរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសយុវជននៅតាមភូមិ ឃុំឱ្យមានឱកាសបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដើម្បីរួមចំណែកលើកស្ទួយនូវវប្បធម៌ជាតិ និងធនធានមនុស្សដែលមិនអាចនឹកស្មានដល់ ដែល «ខ្មែរអាចធ្វើបាន»។

លោកបណ្ឌិត ម៉ឹង មករា បានថ្លែងថា «អ្វីៗអាចសម្រេចទៅបាន គឺមកពីកត្តាមនុស្សជាចម្បង មនុស្សជាអ្នកគិត មនុស្សជាអ្នកធ្វើ បើយើងមានធនធានមនុស្ស ប្រទេសជាតិយើងនឹងមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន»។

លោកបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។

លោកបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងពន្យល់ដល់ប្រជាពលរដ្ឋ អំពីសារសំខាន់នៃការចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិរន្ត។ ជោគវាសនាដ៏ល្អនៃប្រទេសកម្ពុជា ដែលទទួលបានជាងបួនទសវត្សរ៍កន្លងមកនេះ ក៏ដោយសារឧត្តមភាពរបស់គណបក្សប្រជាជន ដែលមានវីរៈជនដ៍ឆ្នើមជាច្រើនរូប ដែលបានធ្វើពលិកម្មគ្រប់សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គុមគ្គុទ្ទេសដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាអង់អាចសម្រេចបានជោគជ័យដ៏ត្រចះត្រចង់បំផុតជូនជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសនោះដែរ ក៏មានការចាក់បញ្ចាំងវីដេអូឯកសារ ស្តីពី «ឧត្តមភាពរបស់សម្តេចតេជោ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត» ដោយបង្ហាញអំពីមហាវីរភាពរបស់សម្តេចតេជោ ក្នុងការយកជីវិតទៅប្តូរ តស៊ូ ដើម្បីរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការកសាងប្រទេសជាតិពីបាតដៃទទេរ រហូតមានការអភិវឌ្ឍន៍រីកចម្រើនដល់សព្វថ្ងៃ និងជាពិសេសបាននាំយកសន្តិភាពពេញលេញ ជូនជាតិនឹងប្រជាពលរដ្ឋ តាមរយៈគោលនយោបានឈ្នះឈ្នះ ធ្វើឱ្យមានឯកភាពជាតិ ឯកភាពទឹកដីទាំងមូល។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បុត្រច្បងរបស់សម្តេចតេជោ និងជាកុលបុត្រដ៏ឆ្នើមរបស់ប្រទេសជាតិ ដែលពោរពេញដោយចំណេះដឹងខ្ពង់ខ្ពស់ មានទេពកោសល្យជាអ្នកដឹកនាំដោយគំរូ ភាពប៉ិនប្រសព្វពីកំណើត និងសមត្ថភាពពេញលេញ ដែលបានដឹកនាំអភិវឌ្ឍន៍ស្ថាប័នជាតិ ក្នុងនោះរួមមាន ការបង្កើតអង្គភាពប្រឆាំងភេរវកម្ម និងការកែទម្រង់ប្រព័ន្ធគ្រប់គ្រង់ក្នុងជួរកងខេមរភូមិន្ទ ធ្វើឱ្យវិស័យការពារជាតិមានភាពរឹងមាំ និងមានប្រសិទ្ធិភាពខ្ពស់។ សមត្ថភាពក្នុងការគ្រប់គ្រង់ប្រទេសជាតិពេលមានវិបត្តិ ជាពិសេសយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា និងមានភាពល្បីល្បាញ ទទួលស្គាល់លើឆាកអន្តរជាតិ។

ការរៀបចំរចនាសម្ព័ន្ធយុវជនគណបក្ស និងក្រុមចលនាយុវជនតាមមូលដ្ឋាន ដើម្បីធានាឱ្យមានការអភិវឌ្ឍន៍ជនបទដល់គ្រប់ទីកន្លែង។ វីរភាពទាំងនេះ បញ្ជាក់បានថាលោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាបេក្ខភាពសក្តិសមឥតខ្ចោះ ដែលត្រូវបានគណបក្សបោះឆ្នោតជ្រើសរើសជា បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត។

នាថ្ងៃនោះដែរ លោកបណ្ឌិត ម៉ឹង មករា ក៏បានចុះត្រួតពិនិត្យកសិដ្ឋានសហគមន៍កសិករសែនជ័យ នឹងបានលើកទឹកចិត្តឱ្យប្រជាកសិករចូលរួមធ្វើផលិតកម្មកសិកម្មជាមួយ «សហគមន៍កសិករសែនជ័យ» ដែលក្រុមការងារជនបង្គោលបានរៀបចំឡើងក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម ដែលជាសសរស្ដម្ភមួយនៃខឿនសេដ្ឋកិច្ចជាតិ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ៕

ទូរួទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ វ៉ាក់សាំងជិត៥សែនដូស ប្រភេទ Pfizer ជំនួយរបស់អាមេរិក តាមរយៈ COVAX Facility បានដឹកមកដល់កម្ពុជា នាយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣

http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-05-13.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-06-14.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-07-15.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-07-16.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-08-17.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-08-18.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-09-19.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-09-20.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-10-21.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-10-22.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-11-23.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-11-24.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-12-25.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-12-26.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-13-27.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-13-28.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-15-29.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-17-30.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-19-31.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-21-32.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-23-33.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-25-34.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-27-35.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-30-36.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-32-37.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-34-38.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-37-39.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-39-40.JPG http://image.freshnewsasia.com/2021/id-022/fn-2023-03-27-21-50-41-41.JPG