(ភ្នំពេញ)៖ បន្ទាប់ពីទទួលជោគជ័យជាបន្តបន្ទាប់ក្នុងការលក់ចេញនូវកំពូលស្មាតហ្វូនស៊េរីចុងក្រោយបំផុតគឺ Huawei P9 & P9 Plus លើទីផ្សារកម្ពុជារួចមក ក្រុមហ៊ុន Huawei ពុំបង្អង់ដៃ ឲ្យគូប្រជែងរបស់ខ្លួនឡើយ។

ថ្មីៗនេះ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសជាសាធារណៈនៅលើគេហទំព័រហ្វេសបុករបស់ខ្លួនគឺ Huawei Mobile Cambodia ថា «Wow wow wow លេងសើចម៉េចបានជាមួយហ៊ួវៃ ទិញថ្មីថែមកាដូ ទិញហើយអាចចូលរួម ប្រកួតថតរូបឈ្នះរង្វាន់កំពូលស្មាតហ្វូន Huawei P9 & P9 Plus  ហើយឥឡូវមានការចាប់ឆ្នោត សម្រាប់អតិថិជនដែលប្រើប្រាស់  HuaweiP9  និង  HuaweiP9Plus ទៀត »

គេហទំព័រដដែលនេះបានបន្តថា អតិថិជនដែលប្រើប្រាស់  HuaweiP9  និង HuaweiP9Plus ទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់ ដោយគ្រាន់តែផ្ញើលេខកូដម៉ាស៊ីន(Imei)​ ភ្ជាប់ជាមួយលេខទូរស័ព្ទ​មកកាន់ប្រអប់សារ របស់ Huawei Mobile Cambodia ហ្វេសបុក។ រង្វាន់ធំៗដែលក្រុមហ៊ុនផ្តល់ជូនសម្រាប់ឆ្នោតផ្សងសំណាង រួមមាន៖

១. ថេបប្លែត T2 7.0" Pro មួយគ្រឿង
២. PowerBank 13000mAh បីគ្រឿង
៣.ជើងទ្រថតរូបភ្ជាប់ជាមួយដងសេលហ៊្វី ប្រាំគ្រឿង រៀងរាល់ ១០ ថ្ងៃម្តង។

លោក Jason  នាយកគ្រប់គ្រង Huawei Mobile Device ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា កម្មវិធីចាប់ឆ្នោត រៀងរាល់១០ ថ្ងៃម្តង សម្រាប់អតិថិជន Huawei P9 & P9 Plus នេះ ធ្វើឡើងដើម្បីផ្តល់សំណាង បន្ថែមពីលើ កម្មវិធីប្រកួតស្នាដៃថតរូប ដោយប្រើ Huawei P9 &P9 Plus។លោកបន្ដថា «យើងមានបំណងផ្តល់ឲ្យអតិជិន Huawei P9 & P9 plus លើសពីការរំពឹងទុក ក្រៅពីទទួលបានកំពូលស្មាតហ្វូន ដែលបំពាក់ដោយកាមេរ៉ា អាជីព Leica អតិជិនរបស់យើងនឹងទទួលបានរង្វាន់លើកទឹកចិត្តជាបន្តបន្ទាប់ៗ»

លោក Jason បន្តថា «បន្តិចទៀតអតិថិជន Huawei P9 និងP9 Plus នឹងទទួលបាននូវការផ្តល់ជូន ដ៏អស្ចារ្យមួយទៀតគឺ កម្មវិធីដំណើរកម្សាន្ត និងវគ្គបណ្តុះបណ្តាល ពីរបៀបប្រើប្រាស់កាមេរ៉ា អាជីពរបស់ Huawei P9  និង P9 Plus»

គួររម្លឹកថា កាលពីដើមខែកក្កដា ឆ្នាំ២០១៦ ពេលកន្លងទៅ ក្រុមហ៊ុន Huawei បានលក់ដាច់នូវកំពូលស្មាត Huawei P9  និង P9 Plus រហូតដាច់ស្តុកហើយឥឡូវនេះបានប្រកាសកម្មវិធីថែមអស់ស្ទះ​ដល់អតិថិជន​ ពោលគឺអតិថិជនដែល ជាវ Huawei P9 ក្នុងតម្លៃ ៤៦៩ ដុល្លារ នឹងទទួលបានជើងទ្រថតរូបភ្ជាប់ជាមួយដងសេលហ៊្វី និងតេឡេបញ្ជារ ព្រមទាំង ស្រោមទូរស័ព្ទចំនួន២ ចំណែកឯ អតិថិជនដែលជាវ Huawei P9 Plus ក្នុងតម្លៃ៥៧៩ ដុល្លារវិញ នឹងទទួលបាននាឡិកា Huawei Band (តម្លៃ ៦៩ដុល្លារ) និងស្រោម ទូរស័ព្ទចំនួន២។