(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចុះទៅខេត្តស្ទឹងត្រែង ដើម្បីសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋនៅទីនោះ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ស្អែកនេះ។

នេះគឺជាយុទ្ធនាការចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលប្រកាសដោយសម្តេចតេជោ ហ៊ុន សែន កាលពីសប្តាហ៍មុន។ សម្តេចបានថ្លែងថា សម្តេចនឹងចុះសួរសុខទុក្ខប្រជាពលរដ្ឋ ទូទាំង២៥ រាជធានី-ខេត្ត ដែលចាប់ផ្តើមពីខេត្តបាត់ដំបងតទៅ។

សូមជំរាបថា សម្តេចនឹងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្តចំនួន៣ក្នុងនោះរសៀលថ្ងៃស្អែក នៅខេត្តស្ទឹងត្រែង បន្ទាប់មកនៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។

កាលពីសប្តាហ៍មុននេះ សម្តេចបានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅ៤ខេត្តរួចទៅហើយ ក្នុងនោះមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំជាដើម៕