(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះបំភ្លឺជូនអាជីវករនៅផ្សារក្រចេះ អំពីជនខិលខូចដែលបានទៅឃោសនាដើម្បីកេងចំណេញនយោបាយនៅផ្សារនេះថា បើពួកគេជាប់ឆ្នោត ពួកគេនឹងឱ្យអាជីវករលក់នៅផ្សារនេះរហូត។ សម្តេចតេជោ បានថ្លែងថា ចំពោះផ្សារនេះសម្តេចមិនត្រឹមតែជួយសាងសង់ជូនប្រជាពលរដ្ឋទេ ប៉ុន្តែថែមទាំងបានសម្រេចឱ្យអាជីវករលក់ដូរតកូនតចៅ ដោយមិនដកហូតយកមកវិញទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្តីបន្ទោសដល់មន្រ្តីមូលដ្ឋានខេត្តក្រចេះ ដែលមិនបានផ្សព្វផ្សាយអំពីរឿងនេះ ជូនអាជីវករឱ្យបានយល់ដឹងទូលំទូលាយ ហើយសម្តេចថា សម្តេចបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពេលនេះ គឺជាឱកាសក្នុងការពន្យល់ប្រជាពលរដ្ឋបានទូលំទូលាយ។

ខាងក្រោមនេះជាវីដេអូរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងពេលជួបសំណេះសំណាលជាមួយអាជីវករផ្សារក្រចេះ នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ៖