(​ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​ (​យប់​៤​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​២​នាក់​ រង​របួសធ្ងន់​១៣​នាក់​​ និង​របួសស្រាល​៦​នាក់ នេះបើតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។​

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៥​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​២​គ្រឿង​ និ​រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង​,​ យាន​ផ្សេងៗ​១​គ្រឿង​ មូលហេតុ​ដែល​បណ្តាល​ឲ្យ ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៥​លើក,​ ស្រវឹង​៣​លើក,​ ប្រជែង​គ្រោះថ្នាក់​១​លើក​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៨​នាក់​ (​យប់​៥​នាក់​)​។​

នៅ​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៦​ លទ្ធិផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​២,៩៩១​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,៣២២​គ្រឿង​ និង​ពិន័យ​សរុប​ ចំនួន​១,៦៦៩​គ្រឿង​៕​