(ភ្នំពេញ)៖ សាលារៀន អន្ដរជាតិអាមេរិកាំងប្រ៊ីជ ថ្នាក់មធ្យមសិស្សា ចំណេះទូទៅខែ្មរ បានធ្វើដំណើរទស្សនកិច្ចសិក្សា នៅរមណីយដ្ឋាន ភ្នំឧត្ដុង្គ។

ក្នុងឱកាសធ្វើដំណើរទស្សនកិច្ចសិក្សានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្សទាំងអស់ ក៏បាននាំយកនូវ ទៀនវស្សា និង ទេយ្យវត្ថុជាច្រើនមកប្រគេន ព្រះសង្ឃដែលគង់ នៅវត្ដមហារាជដ្ឋាន ព្រមទាំងចែកអំណោយជូនដល់ពលរដ្ឋក្រីក្រ​​​ ដែលរស់នៅក្បែរៗទីនោះផងដែរ។

គួរបញ្ជាក់ថា សាលារៀនអន្ដរជាតិអាមេរិកាំងប្រ៊ីជ តែងតែដឹកនាំសិស្សរបស់ខ្លួន ធ្វើដំណើរទស្សនកិច្ចសិក្សា និងសកម្មភាពជួយសង្គមនានាទៀត ដើម្បីឲ្យសិស្សានុសិស្សទាំងអស់ ស្វែងយល់កាន់តែច្បាស់ពីសិក្សាផ្សេងៗទៀត និងការរស់នៅក្នុងសង្គម៕