(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ គេហទំព័រ ATOZ.COM បានបង្ហាញពីសេវាកម្មរបស់ខ្លួន ដែលគេអាចបើកមើលព័ត៌មានគ្រប់បែបយ៉ាង មិនតែប៉ុណ្ណោះគឺ អាចឲ្យអ្នកដែលមានបំណង ផ្សព្វផ្សាយពាណិជ្ជកម្ម ពីសេវាកម្មរបស់ខ្លួនបានថែមទៀតផង។

លោក យ៉ាង សុវិជ្ជា អគ្គនាយក គេហទំព័រ ATOZ.COM បានថ្លែងនៅក្នុងសន្និសិទកាសែតថា ការបង្កើតគេហទំព័រនេះឡើង ក្នុងគោលបំណងបង្ករលក្ខណៈងាយស្រួល ដល់អតិថិជន អ្នកទិញក្នុងការទទួលបានព័ត៌មាន លម្អិតអំពី (companyprofile) របស់អង្គភាពអាជីវកម្មនិងការផ្សព្វផ្សាយ ពាណិជ្ជកម្មផ្សេងៗ បានលឿននិងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងតំបន់ ឥណ្ឌូចិននិងតំបន់អាស៊ានផងដែរ។

ជាមួយគ្នានោះក៏បង្កលក្ខណៈដល់អាជីវកម្ម អ្នកលក់និងអតិថិជន អ្នកទិញបានស្គាល់គ្នាមានទំនុកចិត្តនឹងគ្នាតាមរយៈ គេហទំព័រ ATOZ.COM ។ អ្នកលក់ទទួលបានអតិថិជន កាន់តែច្រើនជោគជ័យ ក្នុងអាជីវកម្ម ចំណែកអ្នកទិញទទួលបាន ផលិតផលមានគុណភាព និងតម្លៃសមរម្យ..។ល។

លោកយ៉ាង សុវិជ្ជា បានបញ្ជាក់ថា គេហទំព័រ ATOZ.COM មានវិសាលភាពគ្របដណ្តប់តំបន់ ឥណ្ឌូចិននៅឆ្នាំ២០១៦ (មានប្រជាជនសរុបប្រហែល ១៦៨ លាននាក់) និងគ្របដណ្តប់តំបន់អាស៊ាន នៅឆ្នាំ២០១៧ (មានប្រជាជនសរុបប្រហែល ៥៥៨ លាននាក់)៕