(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ បានចេញសេចក្តីសម្រេច កែសម្រួលសមាសភាព ក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានលោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ជាប្រធាន និងមានលោក ទេព ឆន អនុរដ្ឋលេខាធិការ ជាអនុប្រធាន និងមានសមាជិក ១១រូបផ្សេងទៀត៕

សូមអានសេចក្តីសម្រេច របស់ក្រសួងរៀបចំដែនដី ដូចខាងក្រោម៖