(តូក្យូ)៖ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានប្រតិកម្មឆ្លើយតបភ្លាមៗ ថា ការបាញ់សាកល្បងមីស៊ីលរបស់​កូរ៉េ​ខាង​ជើងនៅព្រឹកថ្ងៃពុធនេះ គឺជាការ «គំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត» ដល់​សុវត្ថិភាពប្រទេសជប៉ុន និងក្នុងតំបន់។ នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅមុននេះបន្តិច។

ជាមួយគ្នានេះផងដែរថា សហរដ្ឋអាមេរិក ក៏បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការការពារខ្លួន រួមទាំងសម្ព័ន្ធមិត្ត ពីការគំរាមកំហែង​​របស់កូរ៉េខាងជើង តាមរយៈការបាញ់សាកល្បងមីស៊ីល។

គួរបញ្ជាក់ផងដែរថា យោធាកូរ៉េខាងជើង បានបាញ់ផ្លោងគ្រាប់មីស៊ីលថ្មីមួយទៀត​ធ្លាក់​ចូល​ក្នុងសមុទ្រ ដោយការបាញ់នោះត្រូវបានធ្វើឡើងនៅម៉ោងប្រមាណ ៧៖៥០នាទី ព្រឹកថ្ងៃពុធនេះ៕