(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅក្នុងសាលាខេត្តកែបរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះទៅជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកទេសចរ នៅផ្សារក្អាម ស្ថិតតាមបណ្តោយឆ្នេរកែប។

ក្នុងឱកាសចុះសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍ កក់ក្តៅបំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកទេសចរផងដែរ៕