(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​ ១៦​រសៀល) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ នគរបាលបានបង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​១១​ករណី ឃាត់​មនុស្ស​២២​នាក់ ​(​ស្រី​៣​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ១៥​នាក់​ និងមុខសញ្ញា​ប្រើប្រាស់​៧​នាក់ រឹបអូសមេ​តំ​ហ្វេ​តា​មីន​(ice) ១៥.៦​ក្រាម​, ២​កញ្ចប់​ធំ ​និង​១៩​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន ​(wy)៣​គ្រាប់​។​

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួននៅ ​ភ្នំពេញ​បង្ក្រាប​២​ករណី​​ឃាត់ខ្លួន​២​នាក់, ​កណ្ដាល​ បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៤​នាក់, កោះកុង​ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​, ​កំពត បង្ក្រាប​១​ករណីឃាត់ខ្លួន​​ម្នាក់, ​សៀមរាប បង្ក្រាប​៤​ករណីឃាត់ខ្លួន​១២​នាក់ និង​ព្រះ​វិហារ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់៕