(កាប៊ុល)៖ សាស្ត្រាចារ្យ​ពីររូបរបស់សាកលវិទ្យាល័យអាមេរិកនៃអាហ្វហ្គានីស្ថាន (AUA) ត្រូវបានចាប់ជំរិត​នៅក្នុងទីក្រុង​កាប៊ុល នាថ្ងៃអាទិត្យម្សិលមិញនេះ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានសេចក្ដីរាយការណ៍លម្អិតទាក់ទងនឹងករណីចាប់​ជំរិត​នេះ​ឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា សាស្ត្រាចារ្យទាំងពីររូបនោះ មានជនជាតិ​អាមេរិក និង​អូស្ត្រាលី ត្រូវបានក្រុមជាប់ជំរិតភ្ជុងកាំភ្លើង នៅខាងក្រៅសកលវិទ្យាល័យ នៅថ្ងៃអាទិត្យម្សិលមិញនេះ ប៉ុន្តែ​ពុំមានបាន​ព័ត៌មាន​លម្អិតឡើយ ដោយមេប៉ូលិសប្រចាំទីក្រុងកាប៊ុល លោក Abdel Rahman Rahimi បានបញ្ជាក់ឲ្យដឹងជាផ្លូវការថា ពិត​ជាមានករណីចាប់ជំរិតខាងលើនេះមែន។

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ក្រុមឧទ្ទាមតាលីបង់ បាន​ចេញមុខ​ប្រកាសទទួលស្គាល់ថា ខ្លួនជាអ្នកវាយប្រហារ​ទៅលើ​​ភ្ញៀវ​ទេសចរណ៍បរទេសនៅភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន៕