(ភ្នំពេញ)៖ យោងតាមដីកាសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ថាក់ ឡានី នឹងចូលបំភ្លឺនៅម៉ោង២រសៀលនេះ, ប៉ុន្តែត្រូវបានអ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញលោក លី សុផាណា​ បានបញ្ជាក់ថា មេធាវីការពារអ្នកស្រី ថាក់ ឡានី បានមកដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺ។

អ្នកនាំពាក្យរូបនោះបានថ្លែងថា គិតត្រឹមម៉ោង១០៖០០នាទីនេះ លោកកំពុងពិនិត្យលើពាក្យស្នើសុំនេះ, លោកនឹងជូនដំណឹងនៅពេលបន្តិចទៀត។

សូមជំរាបថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែសីហា បានចេញដីកាកោះហៅអ្នកស្រី ថាក់ ឡានី ឲ្យចូលមកបំភ្លឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២រសៀល, ចំណែកលោក សម រង្ស៊ី ចូលបំភ្លឺថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០១៦​ វេលាម៉ោង ៨៖៣០នាទីព្រឹក ពាក់ព័ន្ធនឹងការចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយ នៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី៕