(ភ្នំពេញ)៖​ បុុរសស្រវឹងម្នាក់បានបើករថយន្តLand cruiserទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវអស់ជិត៣០កង់បង្កការភ្ញាក់ផ្អើល​ និងអ្នកដំណើរតាមផ្លូវ នាម៉ោង១០៖៣០នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវព្រះមុនីវង្ស ជិតក្រុមហ៊ុនស្មាតសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពពីកន្លែងកើតហេតុបាននិយាយថា​ នៅម៉ោងខាងលើគេបានឃើញបុរសម្នាក់បើករថយន្ត Landcruiser ពណ៌សសេរីចាស់មួយគ្រឿង​ ដែលពាក់ស្លាកលេខនគរបាល 2-2063​ តាមមហាវិថីព្រះមុនីវង្ស​ លុះបើកមកដល់ចំណុចកើតហេតុ​ បុរសរូបនោះសង្ស័យតែស្រវឹងបានបើករថយន្ត​ ទៅបុករបាំងថ្មបាក់អស់ជិត៣០កង់​។

បន្ទាប់់ពីបុកហើយបុរសរូបនោះ បានទុករថយ​ន្តចោលរួច​គេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល​។

ក្រោយកើតហេតុ រថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចចុះមកវាស់វែង និងយកទៅរក្សា ទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នា នៅពេលពេលក្រោយ៕