(ម៉ិកស៊ីកូ)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅមុននេះបន្តិចបានឲ្យដឹងថា ចំនួនអ្នកស្លាប់​នៅក្នុងករណី​ដាក់ដីនៅប្រទេសម៉ិកស៊ិក បង្កឡើងដោយ​ព្យុះត្រូពិចលាយភ្លៀង បានកើនឡើងដល់ ៤០នាក់។

ព្យុះត្រូពិកឈ្មោះ Earl បានចាប់ផ្ដើមវាយប្រហារភាគខាងកើត នៃប្រទេសម៉ិកស៉ិក ​កាលពីចុងសប្ដាហ៍មុន និងបន្តរហូតមកដល់​ថ្ងៃនេះ ដែលនាំមកជាមួយនូវខ្យល់លាយភ្លៀង ព្រមទាំងបង្កឲ្យមានករណីបាក់ដី​ជាច្រើនកន្លែង។ យោងតាម​ការ​បញ្ជាក់​របស់​​មន្ត្រីឧតុនិយមម៉ិកស៉ិក បានឲ្យដឹងថា Puebla មានចំនួនអ្នកស្លាប់ច្រើនជាងគេរហូតដល់ ២៨នាក់។

គិតមកដល់ពេលនេះ រដ្ឋាភិបាលម៉ិកស៊ិក មិនទាន់អាចបញ្ជាក់ពីទំហំនៃការប៉ះពាល់ឡើយ គ្រាន់តែថា នៅពេលនេះ​រដ្ឋាភិបាល​បានដាក់ពង្រាយនូវ​ក្រុមជួយសង្គ្រោះជាច្រើននាក់ទៅតាម​តំបន់​ដែលទទួលរងផលប៉ះពាល់៕