(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តីរំពឹងថា ទំនាក់ទំនងកម្ពុជា-ចិន នឹងរឹងមាំយូរអង្វែង ដូចទៅនឹងស្ពាននានា ដែលរដ្ឋាភិបាលចិនបានសាងសង់ នៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីតភ្ជាប់ស្ពានកោះធំ ឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា រហូតដល់ពេលនេះ ប្រទេសចិនបានជួយសាងសង់ស្ពានធំៗ ដល់ប្រទេសកម្ពុជាចំនួន៧ហើយ ក្នុងនោះមាន៦ ត្រូវបានដាក់ឱ្យប្រើប្រាស់ផងដែរ។ សម្តេចថាកម្ពុជានៅត្រូវការស្ពានជាច្រើនទៀត ដោយសារតែកម្ពុជាមានទន្លេខ្វាត់ខ្វែង ជាពិសេសគួរតែមានការសាងសង់ស្ពានមួយទៀត នៅស្រុកស្អាងខេត្តកណ្តាល៕

ខាងក្រោមនេះ ជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន​ សែន៖