(ភ្នំពេញ)៖ ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញមកចុះសួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់បុរីទារក និងកុមារជាតិ និងអង្គការ​ជំនួយ នៃក្ដីសង្ឃឹមសម្រាប់សហគមន៍ នៅក្នុងភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានរាំញីកែងជើងជាមួយកុមារ ដែលបានបង្កើននូវភាពសប្បាយរីករាយជាមួយក្មួយៗ៕