(កំពង់ឆ្នាំង)៖ លោក ឈូរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ បានចេញលិខិតជូនដំណឹងជាសាធារណៈ ប្រកាសប្រាប់អាជីវករ ទាំងអស់ ដែលកំពុងតែលក់ដូរ នៅក្នុងផ្សារលើទីរួម ខេត្តកំពង់ឆ្នាំង អាចបន្តការលក់របស់ខ្លួនបាន រហូតដល់ឆ្នាំ២០៤០។

ការប្រកាសរបស់​ លោក ឈូរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានធ្វើឡើងក្រោយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញចុះទៅជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារ​លើ នៅថ្ងៃទី​០៩​ ខែសីហា ឆ្នាំ២០១៦ហើយបាន សម្រេចឯកភាពឲ្យ អាជីវករទាំងអស់ ដែលកំពុងតែលក់ដូរនៅក្នុងផ្សារលើ ខេត្តកំពង់ឆ្នាំង អាចបន្តការលក់របស់ខ្លួន បានរហូតដល់​ឆ្នាំ២០៤០។

លោក ឈួរ ច័ន្ទឌឿន បានបង្ហាញពីអំណោយដ៏ធំៗ ជាច្រើនដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ក្រុមអាជីវករ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរួមមាន៖
ទី១- សម្រាប់សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ទទួលបាន អាគារ១ខ្នង ២ជាន់ ១២បន្ទប់ និងលុបស្រះទឹក២កន្លែង ដើម្បីរៀបចំទីលានកីឡា
ទី២- សម្រាប់វិទ្យាល័យព្រះបាទសុមរាម្រឹត ទទួលបានអាគារ១ខ្នង ៣ជាន់ ១៨បន្ទប់ និងចាក់ដីទីធ្លាសាលា ដើម្បីរៀបចំទីលានកីឡា
ទី៣- សម្រាប់វិទ្យាល័យ ហ៊ុន សែន រលាប្អៀរ ទទួលបានអាគារ១ខ្នង ២ជាន់ ១២បន្ទប់ ជីកស្រះមួយកន្លែងយកដីចាក់ទីធ្លាធ្វើទីលានកីឡា និងធ្វើរបងព័ទ្ធជុំវិញសាលា
ទី៤- សម្រាប់វិទ្យាល័យបរិបូណ៌ត្បូង ទទួលបានអាគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ ទីចាត់១ខ្នង បណ្ណាល័យ១ខ្នង ជីកស្រះមួយកន្លែងយកដីចាក់ទីធ្លាសាលា និងធ្វើរបងព័ទ្ធជុំវិញសាលា និង
ទី៥- វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ទទួលបានអាគារ២ខ្នង ២ជាន់ ២៤បន្ទប់ ជួសជុលអាគារសម្តេចចាស់ដែលខូច ទីចាត់ការ១ខ្នង ជីកស្រះមួយកន្លែងយកដីចាក់ទីលានកីឡា។

សូមអានសេចក្តីជូនដំណឹងដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖