(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែសីហានេះ បានចេញប្រកាស ស្តីពីការបង្កើតក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងមហាផ្ទៃ ដើម្បីសម្របសម្រួល និងជំរុញការអនុវត្តន៍ ការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃការអនុវត្តន៍កម្មវិធីយុទ្ធសាស្ត្រ សកម្មភាព កំណែទម្រង់រដ្ឋបាលសាធារណៈ នៅក្រោមដែនសមត្ថកិច្ច ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានកំណត់ក្នុងកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ ២០១៥ -២០១៨។

ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមហាផ្ទៃនេះ មានលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងមានអនុប្រធាន២នាក់ ព្រមទាំងសមាជិក១៦នាក់ផ្សេងទៀត៕

ព័ត៌មានលម្អិតសូមអានប្រកាសរបស់ក្រសួងមហាផ្ទៃទាំងស្រុង៖