(អាល្លឺម៉ង់)៖ ការលើកឡើងប្រកបដោយភាពចម្រូងចម្រាសជាបន្តបន្ទាប់ ដោយលោក Donald Trump បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញថា ពិភពលោកនឹងមានការព្រួយបារម្ភ ប្រសិនបើលោក ត្រូវបានបោះឆ្នោតជាប់ជាប្រធានាធិបតី។ នេះបើតាមសម្តីអ្នកនាំពាក្យ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី១០ ខែសីហានេះ។

លោកស្រី Sawsan Chebli អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លើកឡើងថា លោក Steinmeier មិនដូចលោកស្រីអធិកាបតី Angela Merkel ដែលមិនបញ្ចេញមតិ ពាក់ព័ន្ធនឹងការបោះឆ្នោត នៅសហរដ្ឋអាមេរិកនោះទេ, វាមិនមានអធ្យក្រឹតឡើយ លើបញ្ហានេះ ដោយសារលោកជឿជាក់ថា វាពិតជាមានសារៈសំខាន់ ក្នុងការយកចិត្តទុកដាក់ចំពោះគ្រោះថ្នាក់ ដែលបង្កឡើងដោយលោក Trump។ ​

«លោកគិតថា ប្រសិនបើអ្នកធ្វើតាមអ្វីដែលលោក Trump កំពុងនិយាយ បន្ទាប់មកអ្នកចាំបាច់ត្រូវព្រួយបារម្ភ ចំពោះអ្វីដែលនឹងអាចកើតមាន នៅលើពិភពលោកនេះ ប្រសិនបើលោក Trump ក្លាយជាប្រធានាធិបតី» លោកស្រី Chebli បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ យ៉ាងដូច្នេះ។ 

សូមជម្រាបថា លោក Steinmeier មកពីគណបក្ស Social Democrats ជាគណបក្សឆ្វេងកណ្តាលនិយម និងជាដៃគូតូចមួយ នៅក្នុងក្រុមចម្រុះអភិរក្សនិយម ដែលកំពុងដឹកនាំអំណាច របស់លោកស្រីអធិកាបតី Angela Merkel៕