(ភ្នំពេញ)៖ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦​ កម្លាំង​នគរបាលជាតិ​ បាន​បង្ក្រាប​បទល្មើស​ជួញ ដូរ​រក្សាទុក ​និង​ប្រើប្រាស់​គ្រឿងញៀន៤​ករណី​ ឃាត់ខ្លួនមុខ​ស​ញ្ញ​ជួញដូរ១២​នាក់​, រឹបអូស​បាន​មេ​តំ​ហ្វេ​តា​មីន​ (ice) ០.០៣​ក្រាម​, ២​កញ្ចប់​ធំ និង​១១​កញ្ចប់​តូច នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។​

​ទីតាំង​ដែល​បង្ក្រាបបាន​រួមមាន​ទី​១-​កំពង់ស្ពឺ​ ​បង្ក្រាប១​ករណី​ ឃាត់ខ្លួន៧​នាក់, ទី​២-​ស្វាយរៀង ​បង្ក្រាប១​ករណីឃាត់ខ្លួន៣​នាក់, ទី​៣-​កោះកុង​ ​បង្ក្រាប១​ករណី​ (​ដីកា) ឃាត់ខ្លួនម្នាក់ និងទី​៤-​ត្បូងឃ្មុំ​ ​បង្ក្រាប១​ករណី​ ឃាត់ខ្លួនម្នាក់៕