(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែសីហាខាងមុខនេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅប្រទេស ទីម័រខាងកើត (Timor-Leste) ដែលចំខួបលើកទី៤៦ នៃថ្ងៃបង្កើតកងទ័ព នៃប្រទេសនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីដំណើរទស្សនកិច្ចនេះ ក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឲ្យ លោក Ryamizard Ryacudu ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសគាំទ្រប្រទេស Timor-Leste ដើម្បីចូលជាសមាជិកអាស៊ានផងដែរ៕