(ភ្នំពេញ)៖​ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបលទ្ធិប្រជាធិបតេយ្យ​ នៅថ្នាក់ក្រោយជាតិ​ (គ.ជ.អ.ប)​ បានចូលរួមបើកកិច្ចប្រជុំលើកទី១២​ នៅព្រឹកថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៦​ នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះក៏មានការចូលរួម​ ពីថ្នាក់ដឹកនាំក្រសួងទាំងអស់ដែលពាក់ព័ន្ធ​ ព្រមទាំងអភិបាលខេត្ត-ក្រុងទាំងអស់ផងដែរ។

កិច្ចប្រជុំគឺផ្ដោទសំខាន់ទៅលើការពិភាក្សា​ និងអនុម័តលើសេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំលើកទី១១​ របស់​ គ.ជ.អ.ប​។ ជាងនេះទៅទៀតកិច្ចប្រជុំ គឺបានពិភាក្សា​ និងអនុម័តទៅសេចក្ដីព្រាងអនុក្រឹត្យមួយចំនួនទៀតផងដែរ៕