(ភ្នំពេញ)៖ លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានអះអាងថា គ.ជ.ប នឹងចាត់វិធានការតាមច្បាប់ ចំពោះជនទាំងឡាយដែលរារាំង ឬឃោសនាមិនឱ្យប្រជាពលរដ្ឋ អ្នកដែលមាន​ឯកសារគ្រប់គ្រាន់ ទៅបោះឆ្នោត ដូចមានក្នុងករណីបោះឆ្នោតកាលពីឆ្នាំ២០១៣។

អគ្គលេខាធិការរងគ.ជ.ប លោក សោម សូរីដា បានបញ្ជាក់បែបនេះ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មាន ស្ដីពីការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅ​ព្រឹក​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ។ លោកថា អ្នកបោះឆ្នោតទាំងអស់ដែលមានអត្តសញ្ញាណបណ្ណខ្មែរ និងឯកសារបោះឆ្នោតគ្រប់គ្រាន់ នឹងអាចបោះឆ្នោតបាន ទោះជាអ្នកនោះ និយាយខ្មែរ​មិនច្បាស់​ក៏ដោយ។

លោកថា អ្នកដែលរារាំងមិនឱ្យពលរដ្ឋទៅបោះឆ្នោត នឹងត្រូវពិន័យប្រាក់ប្រមាណ ៥ទៅ១០លានរៀល៕