(ភ្នំពេញ)៖ ហាងការ៉េម ឌីឃ្យូ (DQ) សាខាធីខេអាវឺនុយ សាខាង TK Avenue នឹងមានកម្មវិធីបង្ហាញពីរបៀបធ្វើការ៉េមខេក ដល់លោកអ្នកដែលចង់រៀនធ្វើការ៉េមខេក ( Ice-cream Cake) ដោយឥតគិតថ្លៃ នៅថ្ងៃទី១២, ទី២០ និង២៧ ខែសីហា ឆ្នាំ២០១៦ ចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង៧យប់។

ក្នុងកម្មវិធីនេះ អ្នកចូលរួមអាច ឃើញនឹងស្វែងយល់ពីរបៀបធ្វើការ៉េមខេករបស់ហាង ឌីឃ្យូ (DQ) ដោយមានការបង្រៀន និងបង្ហាញពីអ្នកជំនាញធ្វើការ៉េមខេក ហើយក៏ផ្តល់ឱកាសដល់អ្នកចូលរួម អាចអនុវត្តដោយផ្ទាល់ផងដែរ។

ក្រុមការងាររបស់ហាងការ៉េម ឌីឃ្យូ (DQ) ក៏មានរៀបចំកម្មវិធីកំសាន្តសប្បាយៗ និងឈ្នះរង្វាន់ជាច្រើនទៀត សម្រាប់អ្នកចូលរួមក្នុងកម្មវិធីនេះ ហើយការ៉េមខេក របស់ហាង ឌីឃ្យូ (DQ) គឺធ្វើឡើងពីការ៉េមពិតៗ ដែលមាន៤ស្រទាប់ ក្នុងនោះមាន៖ ការ៉េមរសជាតិ វ៉ានីឡា (Vanilla) សូកូឡាសស (Chocolate Source) នំស្រួយសូកូឡា (Crunch) និង ការ៉េមប៊្លីហ្សាដ (Blizzard)។

ជាពិសេសទៀតនោះ លោកអ្នកអាចរចនាម៉ូតតាមចំណង់ចំណូលចិត្តរបស់លោកអ្នកបានទៀតផង។ បច្ចុប្បន្នហាងការ៉េម ឌីឃ្យូ (DQ) មានចំនួនជិត៦៩០០ហាង និងមាននៅ៣២ប្រទេសទូទាំងពិភពលោក ហើយមានផ្តល់ជូននូវផលិតផលជាច្រើន ជម្រើសដូចជាការ៉េមខេក (Ice-cream Cake) ហតដក (Hotdog) បែបអាមេរិកដែលមាន៧រសជាតិ និងភេសជ្ជៈដែលលាយជាមួយការ៉េម មានរសជាតិជាប់ចិត្ត។

ហាងការ៉េម ឌីឃ្យូ (DQ) ជាហាងការ៉េមដ៏ល្បីនៅសហរដ្ឋអាមេរិក បាននាំចូល និងចែកចាយស្របច្បាប់ សម្រាប់ទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ពន្ធរបស់ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ព្រមទាំងមានការចែកចាយនូវផលិតផលល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខូស្តា ខូហ្វី ( Costa Coffee) ដឹ ភីហ្សា ខមផេនី (The Pizza Company) ប៊ីប៊ីឃ្យូ (BBQ) ស្វិនសិន (Swensen’s) និង គ្រីស្ពីគ្រីម (Krispy Kreme)៕