(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល របស់អគ្គស្នងការនគរបាលជាតិ ​បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៥ករណី​ ឃាត់​មុខសញ្ញា​ជួញដូរ៩​នាក់ ដកហូតមេ​តំ​ហ្វេ​តា​មីន​ (ice) ១១៧.៨១​ក្រាម​,​ ១​កញ្ចប់​ធំ​ និង​២​កញ្ចប់​តូច​​,​ ហេ​រូ​អ៊ីន​(heroine) ៩.១​ក្រាម។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាប១ករណី ឃាត់ខ្លួន២នាក់,​ ភ្នំពេញ​​ ប​ង្រ្កាប​១​ករណី​ឃាត់ខ្លួន​២​នាក់, ​កណ្ដាល​ប​ង្រ្កាប​១​ករណី​ឃាត់ខ្លួន​៣​នាក់, ​ព្រះ​សីហ​នុ បង្រ្កាប​១​ករណី​​ឃាត់ខ្លួន​ម្នាក់ និង​កំពង់ឆ្នាំង ប​ង្រ្កាប​១​ករណីឃាត់ខ្លួន​ម្នាក់​៕​