(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោង៨៖១០នាទីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦នេះ បាននឹងកំពុងជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តត្បូងឃ្មុំ។

នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីរាជធានីភ្នំពេញ ធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ ខេត្តត្បូងឃ្មុំ និងកំពង់ចាម ដើម្បីពិនិត្យមើលសមិទ្ធផលជាតិ និង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមខេត្ត។ ទន្ទឹមនឹងនេះ សម្តេចក៏នឹងពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ជូនប្រជាពលរដ្ឋផងដែរ។

នេះជាការបន្តយុទ្ធនាការ ចុះគ្រប់២៥រាជធានី-ខេត្ត របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានចុះសំណេះសំណាលរួចហើយ ជាមួយមន្ត្រីរាជការ និងកំលាំងប្រដាប់អាវុធ នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត ព្រះសីហនុ កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ និងតាកែវ៕