(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរា​ចរណ៍​ នៅ​​ទូទាំង​ប្រទេស​កើតឡើងចំនួន ១០លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រង​​​​របួសធ្ងន់១១នាក់ និងរបួសស្រាល៦នាក់។

គ្រោះថ្នាក់​ចរា​ចរណ៍ទាំង១០លើក​នេះ បណ្តាលឲ្យ​ខូច​ខាត​យាន​យន្ត សរុបចំនួន១៨គ្រឿង រួមមានម៉ូតូ​ចំនួន១២គ្រឿង រថយន្តធុនតូច ចំនួន៥គ្រឿង យានផ្សេងៗ  ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ១នាក់ ។

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០១៦​ ​​លទ្ធផលត្រួតពិនិត្យអនុវត្ត​ច្បាប់​ចរា​ចរណ៍​​ផ្លូវគោកឃើញ​ថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២១១៣គ្រឿង ក្នុង​នោះបានធ្វើ​ការអប់រំ​ចំនួន៧២៨គ្រឿង ​និងពិន័យ​សរុបចំនួន១៣៨៥គ្រឿង ៕