(ភ្នំពេញ)៖ សិល្បករ-សិល្បការិនីល្បីៗរបស់កម្ពុជា ដែលជាតួសម្តែងនៅក្នុងរឿងភាគចំនួនពីរ រប​ស់PNN ដែលនឹងចាប់ផ្តើមចាក់ផ្សាយ ចាប់ពីថ្ងៃច័ន្ទ​សប្តាហ៍ក្រោយនេះ នឹងជួបជាមួយប្រិយមិត្តរបស់ខ្លួនផ្ទាល់ នៅផ្សារទំនើបអ៉ីអននា (aeon mall) នាថ្ងៃសុក្រទី០២ ខែកញ្ញាឆ្នាំ២០១៦ វេលា ម៉ោង៥ល្ងាច។នេះចាត់ទុកថាជាព្រឹត្តិការណ៍ដំបូងបង្អស់មិនធ្លាប់មានពីមុនមកដែលតារាសម្តែ ងនៅក្នុងខ្សែភាពយន្តភាគខ្មែរជួបជាមួយនឹងប្រិយមិត្តរបស់ខ្លួនដោយផ្ទាល់បែបនេះ។

ចំពោះវត្តមានតារាសម្តែងល្បីៗ ដែលនឹងចូលរួមក្នុងជំនួបពិសេសនេះ មានដូចជា​ លោក អេវីន,ក ញ្ញា តូតា, អ្នកនាង គ្រត និង លោក ជា សំណាង ដែលពួកគេមក​ពីផលិតកម្ម អិលឌីភិចឆ័រ រឿ​ង «ម្ទេ​ស​ហឹរ ប៉ះអំបិលប្រៃ»។ ដោយឡែកតួសម្តែង ដែលមកពីផលិតកម្ម​ខ្មែរមេគង្គរឿង សង្គ្រា​មបេះដូ​ង វិញមានដូចជា​ លោក ហេង នរៈកក្កដា ,លោក សន កាយ៉ាឌី,កញ្ញា ឡាយ សម្ផ​ស្ស​, កញ្ញា ចេស៊ីកា ,អ្នកស្រី ង៉ែត សុវណ្ណលីតា ,កញ្ញា ឃីង សុរិយា រួម នឹង វត្តមានតារាល្បីៗ ជាច្រើ​នរូបទៀត។

លោក Glen Felgate នាយកប្រតិបត្តិស្ថានីយទូរទស្សន៍ ភីអិនអិន បានមានប្រសាសន៍ថា ភីអិនអិន (PNN) បានវិនិយោគទឹកប្រាក់យ៉ាងច្រើន សន្ធឹកសន្ធាប់ ទៅលើសិល្បករក្នុងស្រុក អ្នកសរសេរ Scri​pt ក្នុងស្រុក និង ផលិតកម្មក្នុងស្រុក ដើម្បីសម្រិតសម្រាំង រឿងភាគខ្មែរ ដែលល្អគួរជាទីចាប់អារម្មណ៍ ជូនដល់អ្នក​ទស្សនា ហើយ ភីអិនអិន ក៏បានវិនិយោគទឹក​ប្រាក់រាប់ម៉ឺនដុល្លារ ផ្សេងទៀតផងដែរ ដើម្បីផ្សព្វផ្សាយរឿងភាគ ដែលផលិតបានទាំងនោះ។

លោក Glen Felgate បានបន្តថា សម្រាប់ព្រឹត្តិការណ៍ នៅផ្សារទំនើបអ៉ីអននេះ គឺគ្រាន់តែជាផ្នែ កមួយនៃយុទ្ធនាការផ្សព្វផ្សាយ​របស់យើង ដើម្បីឲ្យប្រជាជនកម្ពុជា មានការចាប់អារម្មណ៍ និងមានមោទនភាពចំពោះ​រឿងភាគខ្មែរ។ ខ្សែភាពយន្តភាគខ្មែរថ្មីចំនួនពីរ នឹងចាក់ផ្សាយ​លើកញ្ចក់ទូរទស្សន៍ ភីអិនអិន គឺរឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» និងរឿង «សង្គ្រាមបេះដូង»។

ចំណែករឿងភាគ បែបមនោសញ្ចេតនា កំប្លែង លាយឡំដោយការកាច់កុងគ្នា រវាងកូនប្រសា និ​ង​​ម្តាយក្មេកគឺរឿង«ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជាស្នាដៃដឹកនាំរបស់​លោក លៀក លីដា ចាងហ្វា​ង​ផលិតកម្ម អិលឌីភិចឆ័រ (LD Picture)។ រឿង «ម្ទេសហឹរ ប៉ះអំបិល​ប្រៃ» ជារឿងភាគមនោសញ្ចេតនាស្នេហា រវាងប្តីប្រពន្ធវ័យក្មេងមួយគូ រស់នៅជាមួយនឹងម្តាយក្មេក ដែលពិបាកយល់ចិ​ត្តស្គាល់តែកំហុស​របស់កូនប្រសារស្រី។ រឿងនេះមានគំនិតអប់រំ ទៅដល់ម្តាយក្មេ​ក និងកូនប្រ​សារសម័យថ្មីទាំងអស់ ឲ្យចេះមានការយោគយល់អធ្យាស្រ័យគ្នា ទើបអាចរស់នៅជាមួយគ្នាប្រ​កប ដោយសេចក្តី​សុខ។ ខ្សែរឿងមួយនេះធានាថា ទូរទស្សនិកជនប្រាកដជាទទួលបាន នូវសំ​ណើចសើចក្អកក្អាយ ដោយសារសំបូរទៅ ដោយឈុតឆាកកំប្លែងច្រើន ជាមួយនឹងការសម្តែង ដ៏ប៉ិនប្រសព្វរបស់សិល្បករល្បីៗ ដែលមានបទពិសោធន៍ក្នុងការសម្តែង ជាយូរឆ្នាំមកហើយ។

រីឯរឿងដែលឆ្លុះបញ្ចាំង ពីតថភាពពិតក្នុងសង្គមខ្មែរ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងច្រើន ដែលធ្វើឲ្យទូរទស្សនិកជនត្រូវតាមដាន ដោយយកចិត្តទុកដាក់នោះ គឺជាស្នាដៃផលិត របស់ផលិតកម្មល្បីក្នុងស្រុក និងមានការទទួលស្គាល់ ពីសំណាក់ទូរទស្សនិកជនខ្មែរ ជាយូរមកហើយនោះ គឺផលិតកម្មខ្មែរ​មេគង្គ (KMF)។

ទន្ទឹមគ្នានេះដែរ សម្រាប់ខ្សែភាពយន្តរឿង «សង្គ្រាមបេះដូង» ជារឿងរ៉ាវស្នេហាតួឯកស្រី ត្រូវប្រឆាំងនឹងបេះដូងរបស់ខ្លួន ទៅរៀបការជាមួយនឹង មនុស្សដែលខ្លួនមិនស្រឡាញ់ជាថ្នូរ នឹងប្រា​ក់ជូនម្តាយដែលញៀន នឹងល្បែង និងការបានបន្តនៅ ជិតមនុស្សដែលនាងស្រឡាញ់។ ភាពតា​នតឹងកាន់តែខ្លាំង ខណៈដែលការពិតអ្វីៗសុទ្ធតែជាការរៀបចំទុក ជាមុនដោយមិនឲ្យនាងដឹងពីសំណាក់ បុរសជាទីស្រឡាញ់របស់នាង។

សូមបញ្ជាក់ថា សម្រាប់ខ្សែភាពយន្តរឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» ត្រៀមនឹងចាក់បញ្ចាំងនៅលើ​ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ PNN រៀងរាល់ថ្ងៃចន្ទ ដល់ពុធ ។ ចំណែករឿង «សង្គ្រាមបេះដូង»នឹងចា​ប់​ផ្តើមចា​ក់បញ្ចាំង នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់សៅរ៍ វេលាម៉ោង៨យប់ចាប់ ពីថ្ងៃចន្ទទី៥ ខែ​កញ្ញា នេះតទៅ។

ជាមួយគ្នានេះដែរស្ថានីយទូរទស្សន៍ ភីអិនអិន ក៏បានបេ្តជ្ញាចិត្តក្នុងការផលិត ខ្សែភាពយន្តភាគក្នុងស្រុក​ឲ្យបានច្រើនជាងមួយរយម៉ោង ក្នុងឆ្នាំ២០១៦នេះ ដើម្បីចាក់ផ្សាយ ជូនទូរទស្សនិកជន ហើយគិតជា​មធ្យម ភីអិនអិន ត្រូវចំណាយប្រមាណ ៨០០០ដុល្លារ ក្នុងរយៈពេលមួយម៉ោង នៃខ្សែ​ភាពយន្តភាគ៕