(បន្ទាយមានជ័យ)៖ កម្លាំង​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយ​លោក ស ប៊ុនសឿង មេបញ្ជាការរង​ បន្ទាប់ពីមានការ សម្របសម្រួលពី​ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀន មួយចំនួនធំ នៅចំណុចភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

​លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ​ មេបញ្ជាការអាវុធហត្ថខេត្ត​ បានឲ្យភ្នាក់ងារ Fresh News ដឹងនាព្រឹកថ្ងៃទី៣១ ខែសីហា​នេះថា ជនសង្ស័យទាំង២ ត្រូវបានឃាត់ខ្លូននៅថ្ងៃទី២៩ ខែសីហា កន្លងទៅនេះ ដោយទី១-ឈ្មោះ សាន់ វ៉ាន់មីន​ អាយុ៣៦ឆ្នាំ​ ដកហូតបាន ថ្នាំប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ២កញ្ចប់​ និងប្រភេទគ្រាប់​៣គ្រាប់​ និង​ជនសង្ស័យទី​២-ឈ្មោះ សម្បត្តិ ប៊ុនរ៉ន​ អាយុ១៧ឆ្នាំ ដកហូត​គ្រឿងញៀន​៦កញ្ចប់តូច ទូរស័ព្ទដៃ​១គ្រឿង និង​នាឡិកាដៃ១ ផងដែរ។

​បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានកម្លាំងអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕