(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះសួរសុខទុក្ខ និងនាំយកថវិកា គ្រឿងឧបភោគ បរិភោគមួយចំនួន​ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជូនបុរសម្នាក់ ដែលរងគ្រោះដោយសារគ្រាប់មីនកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យរុស្ស៊ី។

លោក សុខ ពែក អាយុ ៣៧ឆ្នាំ បានរងគ្រោះដោយសារគ្រាប់មីន បណ្តាលឲ្យដាច់ជើងស្តាំ និងរយះសាច់ជើងឆ្វេងផងដែរ លោកកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះសីហនុរាជ (ហៅពេទ្យរុស្សី)។ អំណោយ ដែលលោកទេសរដ្ឋមន្រ្តី សេរី កុសល នាំយកទៅជូននាព្រឹកមិញនេះ រួមមាន៖ អង្ករ ១ ការ៉ុង ទម្ងន់ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកក្រូច ១កេស ទឹកផ្លែឈើ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកសុទ្ធ ១កេស និងថវិកា ៤០០,០០០រៀល។

លោក សេរី កុសល ក៏បានផ្តល់ថវិកាដល់អ្នកជំងឺនៅក្នងមន្ទីរពេទ្យចំនួន ១០នាក់ ក្នុងម្នាក់ៗ នូវថវិកា ២០.០០០រៀល សរុប ២០០.០០០រៀល និងជូនដល់លោកគ្រូ/អ្នកគ្រូពេទ្យ និងបុគ្គលិកសន្តិសុខពេទ្យសរុប ១០នាក់ ក្នុងម្នាក់ៗទទួលបាន ២០,០០០រៀលសរុប ២០០,០០០រៀល៕