(ឡុងដ៍)៖ សមាជិកសភានៃចក្រភពអង់គ្លេស បានសម្រេចថានឹងធ្វើការពិភាក្សាតស៊ូមតិគ្នា ដើម្បីរៀបចំធ្វើការបោះឆ្នោតស្ទង់មតិ លើការចាកចេញពីសហភាពអឺរ៉ុបម្តងទៀត « second Brexit Referendum» ក្រោយពីទទួលបានហត្ថលេខាពីប្រជាជន ៤.២លាននាក់ សំណូមរឲ្យចក្រភពនេះរៀបចំឡើងវិញ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦។

កិច្ចប្រជុំនឹងត្រូវចាប់ផ្តើមនៅវេលាម៉ោង ៤៖៣០នាទីល្ងាចថ្ងៃចន្ទ នេះម៉ោងនៅទីក្រុង ឡុងដ៍។ វាត្រូវបានធ្វើឡើង ដោយសារតែវិបត្តិនៃការចាកចេញ ពីសហភាពអឺរ៉ុបនេះ បានបង្កភាព ចលាចលខ្លាំង និងធ្វើឲ្យអង់គ្លេសកាន់តែព្រួយបារម្ភពីជោគវាសនាខ្លួនឯង។ ដោយឡែក លទ្ធផលនៃការបោះឆ្នោតបានបង្ហាញឲ្យឃើញថា ជំពូកមនុស្សដែលចង់ឲ្យអង់គ្លេសចាកចេញ ពីអឺរ៉ុបនោះ គឺសុទ្ធសឹងជាយុវវ័យ និង មនុស្សវ័យក្មេង។

គួរបញ្ជាក់ថា សរុបភាគរយទាំង ០៤ប្រទេសក្នុងចក្រភពអង់គ្លេស គឺ ៥២ភាគរយចង់ចាកចេញ និង ៤៨ភាគរយចង់នៅបន្តក្នុងសហភាពអឺរ៉ុប ប៉ុន្តែបើយើងស្រង់យកតំបន់នីមួយៗវិញ គឺបានបង្ហាញពីភាពផ្ទុយគ្នា ដូចជានៅទីក្រុងឡុងដ៍ជាដើម ប្រជាជនជាង ៦០ភាគរយមិនចង់ចាកចេញពី សហភាពអឺរ៉ុបនោះឡើយ៕