(ឡុងដ៍)៖ ប្រព័ន្ធត្រួតពិនិត្យ (check-in) របស់អាកាសចរណ៍យក្សចក្រភពអង់គ្លេស British Airway បានជួបបញ្ហាជាប់គាំងយ៉ាងទាន់ហន់ ដែលជាហេតុនាំឲ្យអ្នកដំណើរ រាប់ម៉ឺននាក់ទូទាំង សកលលោក ត្រូវបាន​ឈររង់ចាំយ៉ាងកកកុញ នៅព្រលានយន្តហោះនានា ប៉ុន្តែនៅពេលនេះវាបានដំណើរ ជាធម្មតាវិញហើយ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានទាន់ហេតុការណ៍ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០១៦។

ព័ត៌មានជាដំបូងគឺ អាកាសយានដ្ឋាន San Francisco, Mexico City ហើយក្នុងនោះគឺព្រលានយន្តហោះ Hearthrow និង Gatwick របស់អង់គ្លេស ក៏កំពុងជួបភាពកកស្ទះយ៉ាងខ្លាំងដែរ ដោយសារតែការអាក់ខាន ប្រព័ន្ធដំណើរការត្រួតពិនិត្យ ខាងលើនេះដែរ។ British Airway ភ្លាមៗបានចេញសេចក្តីថ្លែងការណ៍ សូមអភ័យ ទោស ទៅដល់អថិជនរបស់ខ្លួន ទាំងនៅអង់គ្លេស និង ទូទាំងពិភពលោក ហើយខ្លួននឹង ព្យាយាមធ្វើការ ជួសជុលប្រព័ន្ធដឹកនាំទាំងអស់ ឲ្យវិលទៅរកសភាពធម្មតាវិញ ឲ្យបានលឿនបំផុត។

នៅមុននេះបន្តិច ប្រព័ន្ធដំណើរការ check-in បានវិលទៅរកសភាធម្មតាវិញហើយ។ ការអាក់ប្រព័ន្ធនេះ ក៏ព្រោះតែ British Airway កំពុងស្ថិតនៅក្នុងដំណាក់ការ អភិវឌ្ឍប្រព័ន្ធ Check-in ឲ្យទំនើបជាមុន ដើម្បីត្រៀមបម្រើអតិថិជន ក្នុងអំឡុងថ្ងៃដែលមានមនុស្ស ធ្វើដំណើរច្រើនបំផុតប្រចាំឆ្នាំ ដែលជិតនឹងមកដល់៕