(ហាណូយ)៖ ក្រុមហ៊ុនផលិតយន្ដហោះ Airbus របស់អឺរ៉ុបបានប្រកាស នៅព្រឹកថ្ងៃអង្គារនេះ ពីការលក់ យន្ដហោះ ៤០គ្រឿង ឱ្យក្រុមហ៊ុនអាកាសចរណ៍ វៀតណាមចំនួន ៣ ដែលការសម្រេចនេះ ធ្វើឡើងនៅក្នុង ឱកាសនៃការបំពេញដំណើរ ទស្សនៈកិច្ច រយៈពេលពីរថ្ងៃ របស់ប្រធានាធិបតីបារំាង លោក ហ្រ្វង់ស័រ ហូឡង់ មកកាន់ប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានបារំាង Le Figaro នៅព្រឹកថ្ងៃ អង្គារ ទី០៦ ខែ កញ្ញា ឆ្នាំ២០១៦។

ក្រុមហ៊ុន Airbus បានឱ្យដឹងដែរថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet នឹងទិញ យន្ដហោះ Airbus ធុន A321 ចំនួន២០គ្រឿង និង យន្ដហោះធុន A350 ចំនួន១០គ្រឿងទៀត សម្រាប់ក្រុមហ៊ុន Vietnam Airlines ខណៈក្រុមហ៊ុនអាកាសចរណ៍ Jetstar Pacific ក៏នឹងចុះកិច្ចព្រមព្រៀង ជាលើកដំបូងរបស់ខ្លួន ទិញយន្ដហោះធុន A320 ចំនួន ១០ គ្រឿងពីក្រុមហ៊ុន Airbus ផងដែរ។

គួររំលឹកថា បើយោងតាមអ្នកនំាពាក្យក្រុមហ៊ុន Airbus ប្រចំាទ្វីបអាស៊ី លោក Sean Lee  កិច្ចព្រមព្រៀងទិញយន្ដហោះនេះ គឺមានតម្លៃជាង ៦,៥ ពាន់លានដុល្លារ៕