(ភ្នំពេញ)៖ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាឱ្យម្ចាស់ការដ្ឋានសំណង់ទាំងអស់ ត្រូវបោះបង្គោល បុកគ្រឹះការដ្ឋានសំណង់  ឱ្យបានត្រឹមត្រូវតាមការអនុញ្ញាត។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងការអនុវត្តការសាងសង់ ឲ្យត្រឹមត្រូវតាមប្លង់ ដែលបានអនុញ្ញាត​ពីមន្ត្រីជំនាញ របស់ក្រសួង ក៏ដូចជាតាមរយៈការជូនផ្ទាល់នូវ លិខិតអនុញ្ញាតការសាងសង់ ដល់ម្ចាស់សំណង់ទាំងនោះ៕