(ភ្នំពេញ)៖ លោក ម៉ន វុធី អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង២៖៣១នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាលខណ្ឌ ចុះឃាត់ខ្លួនជនជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន៥នាក់ ដកហូតថ្នាំញៀន៥កញ្ចប់ជញ្ជីងថ្លឹង១ ទូរស័ព្ទ៤គ្រឿង និងវត្ថុតាងមួយចំនួន នៅត្រង់ចំណុច បន្ទប់ជួលក្រោយផ្សារកាណាស៊ីធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ។

លោក ម៉ន វុធី បានឱ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ហ៊ួង សាវុធ អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើស្រុកកំណើតនៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងកំពង់លាវ ខេត្តព្រៃវែងជាអ្នកចែកចាយ ទី២.ឈ្មោះវន តុលាអាយុ២៧ឆ្នាំនៅស្រុកជាមួយគ្នាអ្នកប្រើប្រាស់ ទី៣.ឈ្មោះវុន សាំងហ៊ួអាយុ២៥ឆ្នាប្រើប្រាស់ ទី៤.ណាត សុវណ្ណអាយុ២៥ឆ្នាំ ប្រើប្រាស់និងទី៥ ឈ្មោះ ណាត ចំណាប់ អាយុ២៤ឆ្នាំប្រើប្រាស់រស់នៅស្រុកជាមួយគ្នា។ សម្រាប់ជនសង្ស័យទាំង៥នាក់ ត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការបន្តទៀត៕