(ភ្នំពេញ)៖ បងប្អូនជីដូនមួយ៣នាក់ បានបបួលគ្នាទៅមុជទឹកស្រះ បណ្ដាលឲ្យលង់ទឹកស្លាប់ម្នាក់ នៅត្រង់ចំណុចស្រះទឹកមួយកន្លែង ក្នុងដីស្រែ ខាងមុខវត្តគោកខ្សាច់ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង១០ព្រឹកថ្ងៃ ទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ។

កុមារងគ្រោះ មានឈ្មោះ ឈន សំណាង អាយុ១៣ឆ្នាំ មានបងប្អូន៣នាក់ ឪពុកឈ្មោះ ឈន ទូច អាយុ៤២ឆ្នាំ មុខរបរបើកឡាន
ម្តាយឈ្មោះ ណុប ស្រីនាង អាយុ៤៣ឆ្នាំ មុខរបររោងចក្ររស់នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ​៕