(ភ្នំពេញ)៖ កម្លាំងល្បាតអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំង នគរបាលប៉ុស្ដិ៍ពញាពន់ បានបង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យរក្សាទុកនិងប្រើប្រាស់ គ្រឿងញៀន ៤នាក់ ជាបន្តបន្ទាប់ដោយដកហូត បានថ្នាំញៀន ២កញ្ចប់និងម៉ូតូ ២គ្រឿង ព្រមទាំងឧបករណ៍ប្រើប្រាស់ មួយចំនួនកាលពីល្ងាចថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះ គ្មានលេខ ផ្លូវលេខ១៥១ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មន្ត្រីសមត្ថកិច្ចខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ក្នុងកិច្ចប្រត្តបត្តិការបង្ក្រាប និងឃាត់ខ្លួនជនត្រូវសង្ស័យទាំង ៤នាក់នេះ ត្រូវ បានធ្វើឡើងបន្ទាប់ពីមានការណែនាំពីលោកវិរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌ ព្រែកព្នៅនិងមានការសម្របសម្រួល ពី លោក តុប ឈុនឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ កម្លាំងអន្តរាគមន៍នៃអ ធិការដ្ឋាននគរបាលខណ្ឌ ព្រែកព្នៅ បានបន្តយាមល្បាតក្នុងភូមិសាស្ត្រ របស់ខ្លួនដោយសហការ និងកម្លាំងនគរបាលប៉ុស្ដិ៍ពញាពន់ ទើបឈានដល់ការឃាត់ត្រួតពិនិត្យ ទៅលើជនសង្ស័យ ២នាក់ដែលជិះម៉ូតូ ១គ្រឿង ហើយបានរកឃើញថ្នាំញៀន ១កញ្ចប់ ដែលជនសង្ស័យបានរក្សាទុកនូវនិងខ្លួន ។

មន្ត្រីសមត្ថកិច្ចខណ្ឌព្រែកព្នៅ បានបញ្ជាក់ទៀតថា ក្រោយ ឃាត់ខ្លួនជនសង្ស័យបាន ២នាក់ ដើម្បីបន្តសួរនាំរួចហើយ នោះកម្លាំងសមត្ថកិច្ច ក៏បានតម្រុយខ្លះៗ និងសម្រេចបើកប្រត្តបត្តិការ ស្រាវជ្រាវភ្លាមៗ រហូតឈានទៅឃាត់ខ្លួនបក្ខពួក បន្ថែម ២នាក់ទៀត ដោយដកហូតបានក្រាមពណ៍សថ្លា ជាថ្នាំញៀន ១កញ្ចប់ និងកូនថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួនរួមនិងទូរស័ព្ទដៃ ៥គ្រឿង ដែលជនទាំងនេះកំពុងធ្វើសកម្មភាព ចរាចរនិងប្រើប្រាស់គ្រឿងញៀន ។

ជនសង្ស័យត្រូវឃាត់ខ្លួនទី១-ឈ្មោះសន ហួន ភេទស្រី អា យុ៤៧ឆ្នាំ មានមុខរបរបោកអ៊ុតខោអាវ មានទីលំនៅ ភូមិធំ ខាងជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេ ញ និងទី២-ឈ្មោះសន ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ មា នមុខរបរជាកសិករ ស្នាក់នៅ ភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី ទី៣-ឈ្មោះយីន រ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាងដែក ស្នាក់នៅ  ភូមិរោងគោ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកណ្តាល និងទី៤-ឈ្មោះហៀង ហៃ ភេទ ប្រុស អាយុ២២ឆ្នាំ មានមុខរបរជាងដែក ស្នាក់នៅ ភូមិរោង គោ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកណ្តាល។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់និងវត្ថុតាង ត្រូវបាន បន្តឃាត់ខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ ដើម្បីកសាងសំនុំរឿងចាត់ការតាមនិតិវិធី៕